ច្រមុះស្រួច
អ្នកដែលមានច្រមុះរាងស្រួច ហើយតូចច្រើនតែជាមនុស្សមានប្រាជ្ញាតាំងពីកំណើត ទោះបីជាមានឧបសគ្គអ្វីក៏អាចដោះស្រាយបានដែរ។
ច្រមុះធំ
មនុស្សដែលមានច្រមុះធំ គេនិយាយថាជាមនុស្សមានជំនាញជាអ្នកដឹកនាំ។ ច្រមុះបែបនេះត្រូវបានគេអះអាងថា ជាមនុស្សមានបុគ្គលិកលក្ខណៈរឹងមាំ ចេះប្រមាណខ្លួន, ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងមានសមត្ថភាពខ្លាំងអាចបញ្ជាអ្នកដទៃបាន។
ច្រមុះធាត់ (សាច់ច្រើន)
ខ្ទង់ច្រមុះមានលក្ខណៈតូច ប៉ុន្តែប្រវែងច្រមុះទាំងមូលមានប្រវែងវែង ហើយចុងច្រមុះវិញមានលក្ខណៈខ្លីខុសពីធម្មតា (ចុងច្រមុះខ្លី)។ មនុស្សដែលមានច្រមុះបែបនេះ ជាមនុស្សដែលចេះគិតរហ័ស ហើយធ្វើការបានលឿនរហ័ស។ មនុស្សមានច្រមុះបែបនេះ មានភាពឆ្លាតវៃណាស់ និងជាមនុស្សងាយនឹងប្រតិកម្មតបវិញលឿនៗ។ ចំពោះរឿងស្នេហាវិញ គឺចេះព្រួយបារម្ភ និងស្មោះត្រង់ជានិច្ច។
ច្រមុះខើច
ទម្រង់ច្រមុះខើចប្រភេទនេះត្រូវបានគេអះអាងថា ជាមនុស្សមានសន្តានចិត្តល្អ និងជាមនុស្សសុទិដ្ឋិនិយម។ ជាមនុស្សដែលចេះព្រួយបារម្ភពីមនុស្សក្នុងគ្រួសារ និងមិត្តភក្តិ។ មនុស្សមានទម្រង់ច្រមុះប្រភេទនេះជាមនុស្សពេញទៅដោយភាពសប្បាយរីករាយ និងស្រឡាញ់ការពិសោធន៍។ ពួកគេជាមនុស្សចូលចិត្តផ្សងព្រេងនឹងការរួមភេទ ប៉ុន្តែពួកគេអាចជាមនុស្សស្មោះត្រង់។
ច្រមុះកោង
មនុស្សដែលមានច្រមុះកោងចុះបន្តិចដូចជាច្រមុះឥន្ទ្រី ជាធម្មតាជាមនុស្សដែលចេះកែច្នៃផ្លូវជីវិតរបស់ខ្លួនឯង និងមិនធ្វើតាមអ្នកដទៃឡើយ។ ពួកគេមិនចង់បានការស្រុះស្រួលពីអ្នកដទៃ និងតែងតែប្រឆាំងជានិច្ច។ មនុស្សបែបនេះមិនចេះខ្វាយខ្វល់ពីអ្នកដទៃនិយាយអ្វីពីខ្លួនគេឡើយ ហើយគេជាមនុស្សដែលជឿជាក់តែទៅលើខ្លួនឯង។ ក្តីសុខបំផុតសម្រាប់ពួកគេគឺ នៅពេលពួកគេធ្វើការងារបានជោគជ័យ៕
ប្រភព៖ rosemag
រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់
ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...
0 comments:
Post a Comment