“​នគរ​ប្រុស​ល្វោ​” មាន​ពិតៗ​នៅក្នុង​ប្រទេស​ជប៉ុន

នៅក្នុង​ខ្សែភាពយន្ត​ភាគ​បុរាណ​ចិន មាន​ចំណងជើង​ថា “​ថាំង​ចេង​ទៅ​ចម្លង​ធម៌​” អ្នក​ប្រហែលជា​ធ្លាប់​ឮ ថា​មាន​នគរ​មួយ​ឈ្មោះ “​នគរ​ស្រីល្វោ​” (​នគរ​ដែល​មានតែ​មនុ​ស្ស​ស្រី​) ហើយ​ពេលនេះ “​នគរ​ប្រុស​ល្វោ​” (​នគរ​ដែល​មានតែ​បុរសៗ​) បានបង្ហាញ​វត្តមាន​គួរឱ្យភ្ញាក់ផ្អើល​។
​    ​
​សារព័ត៌​មានបាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា កោះ​មួយ​ដែល​គេ​មិនសូវ​ស្គាល់​នៅក្នុង​ប្រទេស​ជប៉ុន អនុញ្ញាត​ឱ្យតែ​ប្រុសៗ​រស់នៅ​ប៉ុណ្ណោះ​។​កោះ​ដែលមាន​ឈ្មោះថា អូ​គី​ណូ​ស៊ី​ម៉ា (Okinoshima) ខាងលើនេះ​គឺជា​កន្លែង​គោរព​ប្រតិបត្តិ​យ៉ាង​តឹងរ៉ឹង​នៅក្នុង​លទ្ធិ​សាសនា​ស៊ីន​តូ (Shinto) របស់​ជប៉ុន ហើយ​ដោយសារតែ​អ​បិ​យ​ជំនឿ​ដ៏​គួរឱ្យ​ភ័យខ្លាច កម្រ​មាន​ស្រីៗ​ទៅកាន់​កោះ​នេះ​ណាស់​។
​    ​
​បច្ចុប្បន្ន​កោះ​នេះ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​៕


 ប្រភព៖ rasmeinews
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive