លោកអ៊ិត សេដ្ឋា កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ! លោកខ្វះខាតថវិកាខ្លាំង ជាពិសេសជីវភាពម្តាយចាស់ជរា និងកូនៗ បង់ថ្លៃផ្ទះជួលទៀត

ភ្នំពេញ៖ ពិតជាគួរឲ្យអាណិតណាស់ លោកពាក់មី បានរៀបរាប់ថា លោកអ៊ិត សេដ្ឋា សន្លប់លែងដឹងខ្លួនហើយ ចំណែកឯក្រុមនាយពាក់មីកំពុងនាំលោកពីផ្ទះ ទៅពេទ្យរុស្សី បច្ចុប្បន្នស្ថានភាពរបស់លោកអ៊ិត សេដ្ឋា ស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យរុស្សី។ លោកពាក់មី បានអំពាវនាវឲ្យបងប្អូនជួយដល់លោក អ៊ិត សេដ្ឋា ផង។
កាលពីយប់មិញនេះលោក សាយ រតនៈ បានធ្វើការ Live នៅលើគណនីហ្វេសប៊ុក ដោយលោក អ៊ិត សេដ្ឋា បានធ្វើការរៀបរាប់ថា គាត់មានជម្ងឺគ្រុនពោះវៀនធ្ងន់ធ្ងរ ដោយតម្រូវឲ្យមានការតមអាហារច្រើន ដូចជារបស់រឹង ហឹរ ជាដើម។ អ្វីដែលគួរឲ្យសង្វែកនោះលោក សាយ រតនៈ បានរៀបរាប់ពីស្ថានភាពជីវភាពរបស់លោក អ៊ិត សេដ្ឋា ថាកំពុងតែខ្វះខាត ដើម្បីធ្វើការព្យាបាលជម្ងឺ និងទ្រទ្រង់ជីវភាពដែលមានម្តាយចាស់ជរា និងកូនៗ ដែលសព្វថ្ងៃលោកកំពុងស្នាក់នៅបន្ទប់ជួល ដោយត្រូវមានបន្ទុកច្រើន ៕


 ប្រភព៖ Sen Sok News
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive