ពួកឧទ្ទាមគាំទ្រ ISIS បានកាត់ក្បាលមេប៉ូលិសហ្វីលីពីនធ្វើអោយលោក…

ពួកឧទ្ទាមគាំទ្រ ISIS កាត់ក្បាលមេប៉ូលិសហ្វីលីពីន នៅភាគខាងត្បូង នេះបើតាមសម្តីលោក ឌូតឺតេ ពេលមកដល់ស្រុកកំណើតភ្លាមៗ
តាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មាន​ហ្វីលីពីន នារសៀលថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីមកដល់ដែនដីកំណើតវិញភ្លាមៗប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា ពួកឧទ្ទាមដែលមានទំនោរគាំទ្រក្រុម ISIS ស្ថិតនៅភាគខាងត្បូងហ្វីលីពីន បានកាត់ក្បាលមេប៉ូលិសហ្វីលីពីន​ហើយលោកក៏បានព្រមានបន្ថែមទៀតថា ច្បាប់អាជ្ញាសឹក នឹងត្រូវដាក់បន្ថែមនៅតំបន់មួយចំនួនទៀត​នៅក្នុងប្រទេសដីកោះមួយនេះ ។
 លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​រុស្ស៊ី​មុនពេល​កំណត់ ហើយ​បានដាក់​កោះ​មិន​ដា​ណាវ​នៅក្រោម​ច្បាប់អាជ្ញាសឹក កាលពី​ថ្ងៃ​អង្គារ​ទី​២៣ ឧសភា បន្ទាប់ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​បានកើត​ឡើង​នៅ​អំឡុងពេល​ការ​ឆ្មក់​វាយប្រហារ​ដោយ​កងទ័ព​នៅ​កន្លែង​លាក់ខ្លួន​មួយកន្លែង​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ ខណៈដែល​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ម៉ានីល​វិញ​ថា “​សម្រាប់​ជនរួមជាតិ​របស់ខ្ញុំ ដែល​ធ្លាប់បាន​ឆ្លងកាត់​ច្បាប់អាជ្ញាសឹក​នោះ វា​មិនមាន​ខុសគ្នា​ពីអ្វី​ដែល​ប្រធានាធិបតី​ហ្វីលីពីន លោក ម៉ា​កូ​ស បានធ្វើ​នោះទេ ។ ខ្ញុំ​នឹង​ជា​មនុស្ស​កំណាច​ឃោរឃៅ​”​។​
 លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយថា “​វា​អាច​ចំណាយពេល​មួយឆ្នាំ​ដើម្បី​ធ្វើ​រឿងនេះ (​ច្បាប់អាជ្ញាសឹក​)​ប៉ុន្តែ​បើសិន​វា​ចប់​ត្រឹមតែ​រយៈពេល​មួយខែ​នោះ ខ្ញុំ​នឹង​សប្បាយចិត្ត​។ សម្រាប់​ជនរួមជាតិ​របស់ខ្ញុំ​នោះ មិនត្រូវ​ភ័យខ្លាច​ពេក​ទេ​”​។
 ទាហាន​២​នាក់ និង ប៉ូលិស​ម្នាក់ ត្រូវបាន​សម្លាប់​និង​មនុស្ស​ចំនួន​១២​នាក់ បាន​រងរបួស​បន្ទាប់​ពី​មាន​ភាពវឹកវរ​នៅ​ទីក្រុង​ម៉ា​រ៉ាវី នៅ​កោះ​មិន​ដា​ណាវ កាលពី​ថ្ងៃ​អង្គារ ជាទី​ដែល​សមាជិក​ច្រើន​នាក់​របស់​ក្រុម​ជន​សកម្មប្រយុទ្ធ​មូ​តេ (Maute) បាន​ចូល​កាន់កាប់​អគារ​ជាច្រើន និង​បាន​ដុត​សាលារៀន​មួយ ព្រះវិហារ​គ្រឹ​ស្ត​សា​សា​នា​មួយ និង មណ្ឌល​ឃុំឃាំង​មួយ ៕



Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive