បើ២០ចំនុចនេះ មានកើតឡើងចំពោះអ្នកជាមួយសង្សារ អ្នកគួរដល់ពេល ពិចារណាជម្រើសនៃការបែកគ្នាហើយ

បរទេស៖ ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ថា ទំនាក់ទំនងស្នេហារវាងអ្នក និងគូស្នេហ៍របស់អ្នក ដូចជាមិនមានការរីកចម្រើនសោះ មែនទេ? ហើយពេលខ្លះទៀត អ្នកបែរជាគិតអំពីរឿងអ្វីផ្សេងមួយទៀត ដែលសំខាន់ជាងការស្រលាញ់មួយនេះ។
បើសិនជាការគិតរបៀបនេះ កំពុងតែកើតមានលើទំនាក់ទំនងស្នេហារបស់អ្នក អ្នកគួរតែគិតឡើងវិញម្តងទៀតហើយទើបប្រសើរ ឬករណីធ្ងន់ធ្ងរបែកគ្នាតែម្តង។ ចំនុចទាំងនោះដែលគួរពិចារណារួមមាន៖
១. អ្នកតែងតែមានអារម្មណ៍ខ្លាច ថ្ងៃណាមួយគេនឹងចាកចេញពីអ្នក

២. អ្នកតែងតែកោតសរសើរសេចក្តីស្នេហារបស់អ្នកផ្សេង ជាងសេចក្តីស្នេហារបស់អ្នក និងដៃគូរបស់អ្នក
៣. នៅពេលដែលអ្នកគិតដល់រឿងដែលបានកើតឡើងរវាងអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក គឺអ្នកនឹកឃើញតែរឿងអាក្រក់ៗជានិច្ច
៤. ការប្រច័ណ្ឌជាបញ្ហាធំ សម្រាប់អ្នកទាំងពីរ
៥. គេបានធ្វើឲ្យអ្នកមិនសប្បាយចិត្ត ជាមួយរឿងដែលអ្នកចាប់អារម្មណ៍
៦. អ្នកមានអារម្មណ៍ថា ដៃគូរបស់អ្នកមិនគាំទ្រគោលបំណងថ្ងៃអនាគតរបស់អ្នក
៧. អ្នកបានបាត់បង់មិត្តភក្តិជាច្រើន ដោយសារតែស្នេហាមួយនេះ

៨. គេលេងខ្សែលើ លើអ្នក ហើយអ្នកទាំងពីរមិនដែលទទួលបានអ្វីមួយ ដោយស្មើភាពគ្នាទេ
៩. ការប្រាប់រឿងសម្ងាត់ផ្ទាល់ខ្លួនរបស់ដៃគូ ទៅកាន់នរណាម្នាក់ផ្សេងទៀត
១០. អ្នកមិនមានអារម្មណ៍ល្អជាមួយគ្រួសាររបស់គេ ឬគេមិនមានអារម្មណ៍ល្អជាមួយគ្រួសាររបស់អ្នក
១១. អ្នកត្រូវលាក់បាំងការគិត និងការចង់បានរបស់អ្នក ដើម្បីតម្រូវចិត្តគេតែម្ខាង

១២. អ្នកត្រូវសម្តែងធ្វើដូចជាស្រលាញ់គេ ឬគេត្រូវសម្តែងធ្វើដូចជាស្រលាញ់អ្នក
១៣. អ្នកតែងតែបារម្ភថា គេនឹងធ្វើអ្វីនៅពេលដែលគេនៅឆ្ងាយពីអ្នក ឬគេតែងតែបារម្ភថា អ្នកនឹងធ្វើអ្វីនៅពេលដែលអ្នកនៅឆ្ងាយពីគេ

១៤. អ្នកទាំងពីរអាចធ្វើឲ្យរឿងតូច ប្រែជារឿងដ៏ច្របូកច្របល់បាន
១៥. អ្នកទាំងពីរតែងតែយកការបែកគ្នា ទៅគម្រាមគ្នាទៅវិញទៅមក 
១៦. កម្រិតនៃការស្រលាញ់របស់អ្នកទាំងពីរកាន់តែថយទៅៗ

១៧. មិត្តភក្តិ និងគ្រួសាររបស់អ្នក គាំទ្រឲ្យអ្នកបែកគ្នាពីគេ
១៨. អ្នកពឹងផ្អែកទៅលើការគិតរបស់អ្នកដ៏ទៃ ជាងការគិតរបស់អ្នក
១៩. អ្នកមានអារម្មណ៍ថា ចង់ដើរចេញពីគូស្នេហ៍របស់អ្នកដោយគ្មានមូលហេតុ
២០. អ្នកតែងតែបារម្ភអំពីអនាគតរបស់អ្នក ជាងការរីករាយជាមួយវា៕
 ប្រភព ៖ បរទេស
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive