តើខ្សែបន្ទាត់លើ កដៃរបស់អ្នក មានបង្កប់អត្ថន័យអ្វីខ្លះ?

ការមើលលើខ្សែបាតដៃ គឺជាសិល្បៈមួយ ដែលមនុស្សយើងជឿថាវាអាចបង្ហាញពីបុគ្គលិកលក្ខណៈ និងជោគសំណាងបាន។ ជាក់ស្តែង ទន្ទឹមនឹងនោះដែរ ខ្សែបន្ទាត់នីនឹង កដៃរបស់អ្នក ក៏មានបង្កប់នូវអត្ថន័យជាច្រើន ដូចជាខ្សែបាតដៃដែរ។
ចង់ដឹងថាមានអត្ថន័យយ៉ាងណានោះ សូមអ្នកពិនិត្យ និងរាប់ចំនួន ខ្សែបន្ទាត់លើ កដៃរបស់អ្នក រួចតាមដានការបកស្រាយ ទាំងអស់គ្នា ដូចខាងក្រោមនេះ ៖
១. ខ្សែបន្ទាត់បង្ហាញពីសុខភាព

• នេះជាខ្សែបន្ទាត់ដែលសំខាន់ជាងគេ ដោយវាស្ថិតនៅជាប់នឹងផ្ទៃបាតដៃបំផុត។ ប្រសិនបើវា មានសភាពជ្រៅ ច្បាស់ តជាប់គ្នា គ្មានចន្លោះ នោះមានន័យថារាងកាយអ្នកមានសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើវាមានសភាព ស្រាល មើលមិនច្បាស់ ដាច់ៗមិនជាប់គ្នា នោះវាអាចបង្ហាញថា កំពុងមានបញ្ហាសុខភាព។
• សម្រាប់ស្រ្តី ប្រសិនបើខ្សែបន្ទាត់នេះ ពត់កោងទៅលើ ត្រង់ចំនុចកណ្តាល ឬមានសភាពដាច់ៗនោះ វាអាចបណ្តាលមកពីបញ្ហារោគស្រ្តីមួយចំនួនដូចជា ពិបាកសម្រាលកូន រដូវមកមិនទៀង -ល-។ រីឯបុរសវិញ អាចបណ្តាលមកពី បញ្ហាតម្រងនោម បញ្ហាអរម៉ូន បញ្ហាក្រពេញប្រូស្តាត ឬជំងឺទាក់ទងនឹងប្រដាប់បន្តពូជ។
២. ខ្សែបន្ទាត់បង្ហាញពីទ្រព្យសម្បត្តិ
• ខ្សែបន្ទាត់ទី ២ នេះអាចបញ្ជាក់ពីទ្រព្យសម្បត្តិ ភាពរុងរឿង និងសុភមង្គលទាំងមូលរបស់អ្នក។
• ខ្សែបន្ទាត់ដែលជ្រៅ មិនដាច់ ជាប់គ្នាល្អ បង្ហាញថាអ្នកជាមនុស្សដែលរស់នៅលើគំនរលុយកាក់ មិនខ្វះឡើយ នៅថ្ងៃអនាគត។ តែប្រសិនបើខ្សែនោះមិនជាប់គ្នា ឬដាច់ៗពីគ្នា វាបញ្ជាក់ថា អ្នកជាមនុស្សដែលមានបញ្ហាហិរញ្ញវត្ថុច្រើន។
• ក្នុងករណីដើមខ្សែបន្ទាត់ នៅឆ្ងាយពីកន្ទុយខ្សែបន្ទាត់ មានន័យថាអ្នកត្រូវខិតខំប្រឹងប្រែងពីក្មេងឲ្យខ្លាំង ទើបអាចជោគជ័យនៅថ្ងៃអនាគតបាន។
៣. ខ្សែបន្ទាត់បង្ហាញពីភាពជោគជ័យ
• ខ្សែបន្ទាត់ទី ៣ នេះ បង្ហាញអំពីការងារ ភាពជោគជ័យ និងភាពល្បីល្បាញ ប៉ុន្តែមិនសូវមានមនុស្ស មានវាប៉ុន្មានទេ។
• ប្រសិនបើវាមានសភាពជ្រៅ ច្បាស់ និងតជាប់គ្នាឥតដាច់នោះ មានន័យថាអ្នកជាមនុស្សមានជោគជ័យខ្លាំងគ្រប់កិច្ចការងារ និងជាមនុស្សដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លា លើអ្នកគ្រប់គ្នា ទាំងក្នុងផ្ទះ និងក្រៅផ្ទះ។ និយាយរួម អ្នកជាមនុស្សដែលគ្មានអ្នកណាម្នាក់ អាចបំភ្លេចបានឡើយ។
៤. ខ្សែបន្ទាត់បង្ហាញពីភាពខ្លាំង
• ខ្សែបន្ទាត់ទី ៤ នេះ មានភាពកម្រជាងគេបំផុត។ អ្នកដែលមានវា អាចចាត់ទុកថាមានសំណាងខ្ពស់ និងមានអាយុវែងបំផុត។
• វាជាខ្សែបន្ទាត់ដែលរត់ស្របនឹងខ្សែបន្ទាត់ទី ៣ មានន័យថា កិត្តិនាម និងឥទ្ធិពលរបស់អ្នក នឹងកាន់តែមានភាពខ្លាំងក្លា និងរឹងមាំថែមទៀត។
• ខ្សែបន្ទាត់ទី ៤ នេះ ប្រសិនបើជ្រៅ និងច្បាស់ វាបង្ហាញថាអ្នកជាមនុស្សដែលមានទំនាក់ទំនងសង្គមល្អបំផុត និងប្រហែលជាមានន័យថា អ្នកមានកូនចៅ សាច់ញាតិច្រើនថែមទៀតផង៕
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive