រៀបការ​នឹងគ្នា​យូរ​ហើយ មិនទាន់​មាន​កូន​មែន​ទេ? វិធី​ទាំងនេះ​អាច​ជួយ​អ្នក​បាន

ដើម្បី​ឱ្យ​មាន​កូន រាងកាយ​របស់​អ្នក​ត្រូវ​បង្ក​កំណើត។ នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ទាំង​បរិយាកាស និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ពោរពេញ​ទៅដោយ​ជាតិពុល ហើយ​ការចង់​មាន​កូន​ក៏​បាន​ក្លាយជា​រឿង​មួយ​ពិបាក។
នៅពេល​អ្នក​គ្រោង​នឹង​ចង់​មាន​កូន អនុវត្ត​តាម​វិធី​មួយចំនួន ដើម្បី​ជួយឱ្យ​ខ្លួនប្រាណ​អ្នក​ងាយ​នឹង​ឆាប់​មាន​កូន​លឿន។

ខាងក្រោម​នេះ​ជា​វិធី​ដ៏អស្ចារ្យ​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​មាន​កូន៖

វិធី​ទី ១
ដំបូង ព្យាយាម​កម្ចាត់​មេរោគ​ប៉ារ៉ាស៊ីត​ក្នុង​ខ្លួន​របស់​អ្នក​ឱ្យ​អស់។ ទទួលទាន​ដុំ​ខ្ទឹមស​តូចៗ និង​ផ្កាក្លាំពួ​ឱ្យ​បាន ១ម្តង​ក្នុង ១ថ្ងៃ។

វិធី​ទី ២
ឱ្យ​ស្វាមី​ទទួលទាន​ថ្នាំគ្រាប់​ស័ង្កសី បើសិន​គ្រូពេទ្យ​អនុញាតិ។ ជាតិស័ង្កសី​អាច​ជួយ​បង្កើន​បរិមាណ​មេជីវិត​បុរស។

វិធី​ទី ៣
ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត និង​ស្វែងរក​វិធី​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ទឹករំអិល​ត្រង់​កស្បូន។ គ្រាប់ថ្នាំ​វីតាមីន A អាច​ជួយ​ដល់​អ្នក​បាន។

វិធី​ទី ៤
ពិសារ​តែហិល ២ដង​ក្នុង ១ថ្ងៃ ហើយ​ត្រូវ​ប្រាកដ​ថា ប្រព័ន្ធ​រំលាយអាហារ​របស់​អ្នក​មាន​សុខភាព​ល្អ។

វិធី​ទី ៥
និយាយ​ថា ទេ ចំពោះ​អារម្មណ៍​តានតឹង។ សម្មាធិ ឬ​រក​វិធី​ផ្សេងៗ​ទៀត ដើម្បី​បន្ធូរ​អារម្មណ៍ និង​បំភ្លេច​រាល់​អារម្មណ៍តានតឹង​ទាំងឡាយ​ឱ្យ​អស់។

វិធី​ទី ៦
បន្ថែម​បន្លែ​ទៅក្នុង​របបអាហារ​របស់​អ្នក ដើម្បី​ឱ្យ​ប្រព័ន្ធ​រំលាយអាហារ​ដំណើរការ​បាន​ល្អ។

វិធី​ទី ៧
ទទួលទាន​ស្លឹក​បន្លែ​បៃតង ស៊ុត និង​ត្រី ដើម្បី​ឱ្យ​ការបញ្ចេញ​អូវុល​ប្រចាំខែ​របស់​អ្នក​មក​ទៀង។

វិធី​ទី ៨
រក្សា​តុល្យភាព​ជាតិប្រៃ​ក្នុង​ខ្លួន​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ការទទួលទាន​ផ្លែឈើ បន្លែ និង​សណ្តែកបណ្តុះ​ឱ្យ​បាន​គ្រប់គ្រាន់៕
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive