ទោះជាយ៉ាងណាយើងមានវិធីងាយៗបំផុតអាចជួយឱ្យធ្មេញអ្នកសស្អាតបានដោយមិនចាំបាច់ទៅជួបពេទ្យធ្មេញ៖
ស្ត្របឺរីកិន
អ្នកគ្រាន់តែកិនស្ត្របឺរីស្រស់ឱ្យម៉ត់ រួចលាយជាមួយអំបិល។ ដាក់វាលើច្រាស់ហើយដុសធ្មេញអ្នកថ្នមៗ។ ក្រោយរយៈពេល២-៣នាទីលាងសម្អាតធ្មេញចេញ។សម្បកចេក
សម្បកចេកផ្ទុកសារធាតុជួយកម្ចាត់កំណកកំបោរ និងធ្មេញលឿង។ អ្នកគ្រាន់តែយកសម្បកចេកខាងក្នុងមកដុសជូតលើធ្មេញរបស់អ្នក បន្ទាប់មកដុសធ្មេញចេញក្រោយរង់ចាំរយៈពេលពី៥-៧នាទី។ប្រេងដូង
យកប្រេងដូងលាបជូតលើធ្មេញអ្នក និងរង់ចាំរយៈពេលពី១៥-២០នាទីរួចដុសសម្អាតធ្មេញ។ ធ្វើបែបនេះឱ្យបាន២-៣ដងក្នុង១សប្តាហ៍ធ្មេញអ្នកនឹងកាន់តែស្អាតឡើង។ធ្វើថ្នាំដុសធ្មេញដោយខ្លួនឯង
យកម្សៅរមៀតលាយជាមួយប្រេងដូង១ស្លាបព្រាកាហ្វេដូចគ្នា និងប្រេងជីអង្កាម២-៣ដំណក់។ នេះជាថ្នាំដុសធ្មេញថ្មីរបស់អ្នក។ វាមិនត្រឹមតែជួយថែរក្សាកាចាធ្មេញប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យធ្មេញអ្នកស និងខ្យល់ដង្ហើមស្រស់ស្រាយ។ប្រទាលកន្ទុយក្រពើ
ប្រើទឹក ឬសាច់ប្រទាលកន្ទុយក្រពើជូតធ្មេញរបស់អ្នកក្រោយពេលដុសធ្មេញរួច។ ម៉ាស្សាប្រទាលដោយប្រើច្រាស់ រួចលាងសម្អាតចេញ។ទឹកខ្ពុរមាត់ក្រូចឆ្មា
អ្នកអាចប្រើទឹកក្រូចឆ្មាមកខ្ពុរមាត់ ដើម្បីសម្អាតធ្មេញ ធ្វើឱ្យធ្មេញស។ យកទឹកក្រូចឆ្មា៣ភាគលាយជាមួយអំបិលម៉ត់១ភាគ រួចយកទៅខ្ពុរមាត់។ ធ្វើវិធីនេះតែក្រោយពេលដុសធ្មេញរួច និងអនុវត្តឱ្យបាន២-៣ដងក្នុង១សប្តាហ៍។ស្លឹកជីនាងវង
ប្រើស្លឹកជីនាងវងមកដុសធ្មេញឱ្យបានទៀងទាត់។ វាជួយឱ្យធ្មេញស និងសុខភាពល្អ៕ប្រភព៖ mungkulkar
0 comments:
Post a Comment