សូមជួយ​ស៊ែរ​បន្តរផង ការញ៉ាំ​បង្គារ​ជាមួយ​នឹង​ទឹកក្រូច​អាចធ្វើ​ឱ្យស្លាប់​បាន


បើយោង​តាម​លោកគ្រូពេទ្យ​ជំនាញ​ខាង​សុខភាព​បាន​និយាយ​ថា​បង្គារ​មាន​ផ្ទុក​នូវ​សារជាតិ​គីមី​អាសេនិច​ប្រភេទ៥​ជាច្រើន (សារជាតិ​នេះ​មិន​ធ្វើ​ឱ្យ​រាងកាយ​របស់អ្នក​ពុលបាន​ឡើយ)។ បើទោះ​ជាយ៉ាង​ណា​ក៏ដោយ​តែនៅពេល​ដែល​អ្នក​ទទួលទាន​វា​ជាមួយនឹង​បន្លែ​សម្បូរ​ទៅដោយ​វីតាមីន​C ឬក៏​បរិភោគ​ផ្លែឈើ​ដែល​មាន​ផ្ទុក​នូវ​វីតាមីន C ភ្លាម​ៗក្រោយ​ពី​ញ៉ាំ​បង្គារវា​អាច​ក្លាយ​ជាថ្នាំ​បំពុលអ្នក​បាន។

មាន​បងប្រុស​ម្នាក់​បាន​ប្រាស់ពី​បទពិសោធន៍​របស់​គាត់​ឱ្យ​យើង​ដឹងថា៖

បង្គារ​គឺ​ជា​ប្រភេទ​អាហារ​សមុទ្រ​ដែល​រូបគាត់​ចូល​ចិត្ត​ខ្លាំង​បំផុត ប៉ុន្តែ​មាន​ម្តង​នោះ​វា​បាន​ធ្វើឱ្យ​រូបគាត់​ស្ទើរតែ​បាត់​បង់ជីវិត​ដោយសារវា។
នៅ​ពេលនោះ​គឺ រូបគាត់​និង​មិត្តភក្តិ​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅកាន់​មាត់​សមុទ្រ ក្នុង​ពេល​ដំណើរ​កម្សាន្ត ហើយ​ក៏​បាន​ទទួលទាន​អាហារ​សមុទ្រ​យ៉ាង​រីករាយ។ ហើយ​ពួក​គេបាន​ចូល​ទៅក្នុង​ផ្សារអាហារ​សមុទ្យ​មួយ​ដើម្បី​ធ្វើកា​ជាវទិញ​នូវ​គ្រឿងសមុទ្រ មាន​ដូចជា ក្តាម ខ្យង ត្រី និង​បង្គារ​ជាច្រើន។ ដោយ​សា​រតែការ​ទិញ​មួយនេះ​គឺ​មាន​ចំនួន​ច្រើន ពួកគេ​ក៏បាន​ចំអិន​បង្គារ​ពាក់​កណ្តាល ហើយ​ពាក់​កណ្តាល​ទៀត​គឺ​បាន​ខ្ចប់​មក​ផ្ទះ។
នៅពេល​រសៀល​ពួកគាត់​ក៏បាន​យក​បង្គារ​ទាំងនោះ​មក​ធ្វើជា​ស៊ុប​បន្លែ​គ្រប់មុខ បន្ទាប់​ពី​ញ៉ាំ​អាហារ​រូប​គាត់​ក៏បាន​ទទួលទាន​ទឹកក្រូច​បន្ថែម។ ក្រោយ​ពី​ទទួលទាន​បាន​រយៈពេល​៣០នាទី ពោះ​របស់​គាត់​ចាប់​ផ្តើមឈឺ​យ៉ាងខ្លាំង ហើយ​មាន​អាការៈ​ក្អួត រាគ​ជា​បន្តរ​បន្ទាប់ ស្រេក​ទឹក​យ៉ាងខ្លាំង ហើយ​មុខ​របស់​គេ​ចាប់​ផ្តើម​ស្លេក។
នៅពេល​ដែល​ឃើញ​ដូចនេះ​មិត្ត​ដែល​នៅ​បន្ទប់​ក្បែរគាត់ ក៏បាន​បញ្ចូន​គាត់​ទៅមន្ទីពេទ្យ​ភ្លាមៗ ដំបូង​រូបគាត់​គិត​ថា​វាគ្រាន់​តែ​ជាការ​ពុល​អាហារ​បន្តិច​បន្ទួច ក៏ប៉ុន្តែ​នៅពេល​ដែល​គ្រូពេទ្យ​បាន​ពិនិត្យ លទ្ធផល​គឺការ​បំពុល​មួយនេះ​អាច​ធ្វើឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិតបាន​យ៉ាង​ឆាប់​រហ័ស។
លោក​គ្រូពេទ្យ​បាន​ប្រាប់​ថា នៅក្នុង​បង្គារ​មាន​ផ្ទុក​នូវ​សារជាតិ​គីមី​អាសេនិច៥ ​ជាច្រើន​ដែល​សារជាតិ​មួយនេះ​មិន​បាន​ធ្វើ​ឱ្យ​រាង​កាយ​របស់​យើង​ពុល​នោះទេ ក៏ប៉ុន្តែ​នៅពេល​ដែល​អ្នក​បរិភោគ​វា​ជាមួយនឹង​បន្លែ​​វីតាមីន​C ឬក៏​បរិភោគ​ផ្លែឈើ​ដែល​មាន​ផ្ទុក​នូវ​វីតាមីន C ភ្លាម​ៗក្រោយ​ពី​ញ៉ាំ​បង្គារ​សារជាតិ​មួយនេះ​អាច​បំពុល​អ្នក​បាន។ នៅពេល​នោះ​អាសេនិច​ប្រភេទ ៥ បាន​បំលែង​ទៅជា​អាសេនិច​ប្រភេទ៣ ជា​សារជាតិ​ដែល​មាន​កម្រិត​ជាតិ​ពុល​យ៉ាង​ខ្លាំង ហើយ​វា​អាច​សម្លាប់​មនុស្សបាន។
ទន្ទឹម​នឹង​ភាព​គ្រោះថ្នាក់​របស់​គេ គ្រូពេទ្យ​ក៏បាន​រកឃើញ​ភាព​សម្ខាន់​របស់​បង្គារ គឺសម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​សម្រាប់​សុខភាព វីតាមីន B12 អាស៊ីត​ខ្លាញ់​អូមេហ្គា៣ជួយ​សម្រួល​ដល់​សរសៃ​ឈាម។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​អ្នក​ចម្អិន​គ្រឿង​សមុទ្រ ជាពិសេស​គឺបង្គារ​មិន​បាន​ល្អ វា​អាច​ផ្តល់​ឱ្យ​អ្នក​នូវ​បាក់តេរី​ជាច្រើន​ចូលទៅ​ក្នុង​រាងកាយ ​ដូចជា​ព្រូន ឬ​តេញ្ញា​ជាដើម។ កុំញ៉ាំវា​ជាមួយនឹង​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​វីតាមីនCខ្ពស់​ដូចជា ទឹកក្រូច ក្រូចឆ្មា ប៉េងប៉ោះ ផ្លែទំពាំង​បាយជូ​ ព្រោះ​វាអាច​ធ្វើឱ្យ​អ្នក​មានបញ្ហា​បាន៕
ប្រភព៖ Khmerporpey
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive