ប្រេងកូឡា​និង​ប្រេងខ្យល់​ប្រើ​នៅ​កម្ពុជា​អាច​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​កុមារ​អាយុ​​ .....

ការស្រាវជ្រាវ​បង្ហាញថា ប្រេងកូឡា​និង​ប្រេងខ្យល់​ប្រើ​នៅ​កម្ពុជា​អាច​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​កុមារ​អាយុ ២ ឆ្នាំ​ចុះក្រោម។

ប្រេងកូឡា និង​ប្រេងខ្យល់ ដែល​ផ្ទុក​នូវ​សមាសធាតុ Terpenic ដូចជា ជាតិ Camphor, Menthol និង Eucalyptus គឺមាន​ផ្ទុក​ជាតិពុល​ខ្ពស់​។​របាយការណ៍​ជាច្រើន​អំពី​ផលប៉ះពាល់​នេះ​ការប្រើប្រាស់​ប្រេង​ចំពោះ​ទារក​ទើប​កើត និង​ក្មេង​តូចៗ ទើបតែ​ចេញផ្សាយ​ថ្មីៗ​នេះ​ទេ​។

អំឡុងពេល​ស្រាវជ្រាវ​អំពី​ការថែទាំ​ទារក​ទើប​កើត​ក្នុង​តំបន់​ជនបទ​ប្រទេស​កម្ពុជា ផលិតផលទាំងនេះ​ត្រូវបាន​រកឃើញថា​យកទៅ​ប្រើ​លើ​ស្បែក​ទារក​ទើបនឹង​កើត​និង​ក្មេង​នៅ​ប្រទេស​នេះ ហើយ​គ្រប់​ផ្ទះ​ទាំងអស់​គឺ​សុទ្ធ​តែមាន​ប្រេងកូឡា និង​ប្រេងខ្យល់​។

​យោងតាម​ផេ​ក Angkor Hospital for Children បានឱ្យដឹងថា ប្រេងកូឡា​និង​ប្រេងខ្យល់ ប្រើ​ចំពោះ​ក្មេងៗ​តូច​ក្រោម ២ ឆ្នាំ​ចុះក្រោម​អាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ​បាន​។​​ឪពុកម្ដាយ​និង​អ្នក​ថែទាំ​ទារក​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​គួរស្វែងយល់​បន្ថែម​លើ​ហានិភ័យ​នៃ​សារធាតុ Camphor និង​ជាតិ Menthol ក្នុង​ផលិតផល ដើម្បី​បង្ការ​ក្មេង​តូចៗ​និង​ទារក​ទើបនឹង​កើត​ពី​គ្រោះថ្នាក់​៕

 



 

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive