វិធីសាស្ត្រ៤យ៉ាងនេះ អាចដឹងថាអង្ករណាធម្មជាតិ និងអង្ករណាប្លាស្ទិច

 វិធីសាស្ត្រ៤យ៉ាងនេះ អាចដឹងថាអង្ករណាធម្មជាតិ និងអង្ករណាប្លាស្ទិច ។


មួយរយៈចុងក្រោយនេះសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណីអាហារ ដែលពួកគាត់បរិភោគ ជាពិសេសអង្ករ ដែលគាត់ទទួលទានរាល់ថ្ងៃ ព្រោះខ្លាចបរិភោគប៉ះចំអង្ករក្លែងក្លាយ ឬអង្ករប្លាស្ទិច។

ថ្ងៃនេះយើងនឹងបង្ហាញទាំងអស់គ្នានូវវិធីសាស្ត្រមួយចំនួន ដែលដកស្រង់ចេញពីគេហទំព័របរទេស ដើម្បីបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងថា តើអង្ករណាធម្មជាតិ និងអង្ករណាប្លាស្ទិក?

១. ធ្វើតេស្តដោយប្រើទឹក៖ ដាក់អង្ករចូលក្នុងកែវ ហើយចាក់ទឹកត្រជាក់ឲ្យពេញ។ ប្រសិនបើអង្ករទាំងនោះលិចចុះក្រោម មានន័យថា អង្ករនោះធម្មជាតិ តែប្រសិនបើវាអណ្តែតឡើងលើ អង្ករនោះអាចមានប្លាស្ទិក

២. ធ្វើតេស្តដោយប្រើភ្លើងដុត៖ យកអង្ករនោះមកដុតសាកមើល ប្រសិនបើមានខ្លោចហើយមានធុំក្លិនជ័រ មានន័យថា អង្ករនោះជាអង្ករប្លាស្ទិក

៣. ធ្វើតេស្តដោយការកិន៖ បើយើងយកគ្រាប់អង្ករមកកិន វាចេញជាម្សៅពណ៌ស នោះវាជាអង្ករធម្មជាតិ តែបើកឃើញពណ៌លឿងខ្ចី វាជាអង្ករប្លាស្ទិក

៤. ធ្វើតេស្តដោយផ្ទាប់ទុក៖ យកអង្ករ ដែលចម្អិនរួចដាក់ចូលប្រអប់ទុកចោលរយៈពេល២-៣ថ្ងៃ ប្រសិនបើអង្ករនោះមានដុះផ្សិត និងផ្អូមមានន័យថា ជាអង្ករធម្មជាតិ ដោយសារតែអង្ករបា្លស្ទិកទុកមិនចេះដុះផ្សិត និងផ្អូមឡើយ៕

Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive