ស្គាល់គ្នាដំបូងៗ កុំបើកចំហរ ឬនិយាយព័ត៌មានខ្លួនឯងច្រើនពេក

សព្វថ្ងៃនេះ យុវវ័យច្រើនរាប់អានគ្នា តាមប្រព័ន្ធអ៊ីនធើណេត ដូចជា Facebook, Line និង Viber ជាដើម។ ការរាប់អានគ្នា គឺជារឿងល្អ ប៉ុន្តែ អ្នកមិនគួរបើកចំហរ ប្រញាប់រ៉ាយរ៉ាប់ប្រាប់ព័ត៌មាន ឬបញ្ហានានា ឲ្យដៃគូម្នាក់ទៀតដឹងឡើយ ដើម្បីការពារគ្រោះថ្នាក់ ឬបញ្ហាចៃដន្យណាមួយ។




-    ការប្រញាប់ឈានជើងចូលកាន់តែជ្រៅ ក្នុងទំនាក់ទំនងបែបនេះ នឹងធ្វើឲ្យដៃគូរបស់អ្នកគិតថា អ្នកជាមនុស្សគ្មានតម្លៃ ឬងាយស្រួលទាក់ទង។
-    កុំប្រញាប់ហៅគ្នាស្និទ្ធស្នាល ឬចាប់ចិត្តស្រឡាញ់គេភ្លាម ពីព្រោះ វាអាចធ្វើឲ្យអ្នកឈឺចាប់ ក្នុងករណីដែលគេបដិសេធនឹងអ្នក។
-    សារជាតិមនុស្សមើលមិនឃើញនោះទេ ដូច្នេះ ចូរប្រុងប្រយ័ត្នឲ្យបានគ្រប់រឿង ទើបជាការល្អ។
-    បើស្រឡាញ់គ្នាហើយ ទុក្ខឲ្យគេនិយាយ ទើបយើងកាន់តែមានតម្លៃ។
-    កុំទាន់និយាយអំពីស្ថានភាពគ្រួសារ ឬលុយកាក់ដែលអ្នកមាន ដើម្បីសម្គាល់មើលចិត្តដៃគូរបស់អ្នក ថាតើគេពេញចិត្តអ្នក ដោយសារចរឹត ឬលុយរបស់អ្នក៕

ប្រភព ៖ ​health.com.kh
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive