មូលហេតុទាំង ៤ យ៉ាង ដែលអ្នកគួរតែបញ្ឈប់ការទទួលទានកាហ្វេ និងគ្រឿងស្រវឹង

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាបណ្តាហាងកាហ្វេជាច្រើនបានបើកនៅក្នុងប្រទេស។ ជាហេតុបណ្ដាលឲ្យ ការទៅទទួលទានកាហ្វេតាមហាងនានា ពិតជាពេញនិយមសម្រាប់យុវវ័យសម័យថ្មី ។



ប៉ុន្តែអ្នកទាំងអស់ប្រហែលជាមិនបានដឹងទេថា ការទទួលទានកាហ្វេ និងគ្រឿងស្រវឹងនៅខាងក្រៅជាប្រចាំ ធ្វើឲ្យអ្នកជួបប្រទះវិបត្តិមួយចំនួនដែលមិននឹកស្មានដល់។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកគួរតែបញ្ឃប់ការទទួលកាហ្វេ និងគ្រឿងស្រវឹង ៖

១. កាត់បន្ថយការចំនាយ ៖ ជាការពិតណាស់ ការញ៉ាំកាហ្វេតាមហាងធំៗ ជាប្រចាំគឺពិតជាមានការចំនាយច្រើន ។ បើសិនជាអ្នកបញ្ឈប់ទទួលទាន ពិតជាអាចកាត់បន្ថយការចំនាយច្រើនតែម្ដង ។
២. កាត់បន្ថយការនិយាយពីក្រោយខ្នង៖ មិនមែនជារឿងចម្លែកទេដែលការទៅពិសារអាហារជាមួយមិត្តតែងតែមានការនិយាយពីរឿងនេះ រឿងនោះ ដែលពេលខ្លះក៏ជារឿងអ្នកដ៏ទៃ ដែលជាទម្លាប់មិនល្អមួយតែបញ្ឈប់។


៣. ជួយសម្រួលដល់ការគេង៖ ការចេញទៅខាងក្រៅពេលយប់ ក៏អាចចាត់ទុកថាជាការខ្ជះខ្ជាយពេលឥតប្រយោជន៍ ជាពិសេសគឺពេលវេលាក្នុងពេលគេងនេះតែម្ដង ។
៤. កាត់បន្ថយភាពស្រ្តេស ៖ ទទួលគ្រឿងស្រវឹង និងកាហ្វេ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ពេលខ្លះវាអាចធ្វើឲ្យយើងទទួលភាពស្រ្តេសពីជាតិកាហ្វេអ៊ីនរបស់វា៕


ប្រភព៖ Tapoos
Share:

0 comments:

Post a Comment

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive