រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យមួយដែលគួរឱ្យភ្ញាក់ផ្អើល ៕ សូមទស្សនារូបភាពទាំងអស់គ្នា ៖



















ប្រភព៖ brightside
កែសម្រួលដោយ៖ Chea Eric
Share:

ភ្ញាក់ផ្អើលប្រទះឃើញ «ស្តេចផ្សិត» កម្ពស់ជិតមួយម៉ែត្រ

ចិន៖  កសិករជនជាតិចិនម្នាក់ អាយុ ៨១ឆ្នាំ រស់នៅក្នុងស្រុក Tengchong ខេត្ត Yunnan បានប្រទះឃើញផ្សិតដ៏ធំសម្បើម ដែលមានកម្ពស់រហូតទៅដល់ ០.៨ម៉ែត្រ និងមានទំហំ០.៤ម៉ែត្រឯណោះ។

ដោយសារទំហំដ៏ធំដែលគេមិនធ្លាប់ប្រទះឃើញពីមុនមកនេះហើយ ទើបធ្វើឲ្យប្រជាជនដែលរស់នៅទីនោះបានដាក់ឈ្មោះឲ្យផ្សិតនោះថា «ស្តេចផ្សិត»។
យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានចិន South China Morning Post បានបញ្ជាក់ថា ស្តេចផ្សិតនេះត្រូវបានរកឃើញដំបូងគេបង្អស់ដោយលោកតាវ័យចំណាស់ម្នាក់។ ជារៀងរាល់ថ្ងៃលោកតាតែងតែដើរបោសកកាយដីនៅតំបន់ក្បែរភូមិដើម្បីស្វែងរកផ្សិត ស្រាប់តែថ្ងៃមួយ នៅពេលដែលគាត់កំពុងធ្វើដំណើរស្វែងរកនោះ ស្រាប់តែគាត់បានប្រទះឃើញនូវស្តេចផ្សិតមួយក្រុមដែលនៅក្បែរភូមិនោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្រ្តចិន បានធ្វើការបកស្រាយឲ្យដឹងថា ប្រភេទនៃផ្សិតនេះ គឺអាចយកទៅទទួលទានបាន ព្រោះវាគ្មានជាតិពុលអ្វីទេ។ បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តី ក៏លោកតាវ័យចំណាស់ដែលជាអ្នករកឃើញផ្សិតនោះ បានធ្វើការព័ទ្ធរបងមិនឲ្យអ្នកណាម្នាក់អាចប៉ះពាល់បាន ឬក៏ដកយកវាទៅបរិភោគឡើយ។
លោកតាម្នាក់នោះបានបន្ថែមទៀតថា តាំងពីខ្ញុំកើតមករហូតមកដល់វ័យ ៨១ឆ្នាំនេះ ខ្ញុំមិនដែលបានឃើញផ្សិតអីធំបែបនេះទេ ដូច្នេះខ្ញុំនឹងរក្សាវាទុកដើម្បីឲ្យអ្នកទស្សនាបានឃើញអំពីភាពអស្ចារ្យនៃស្តេចផ្សិតនេះ។
គួរបញ្ជាក់ផងដែរថា ដោយសារតែផ្សិតនេះមិនមានជាតិពុល ដូច្នេះហើយគេរំពឹងថា វានឹងអាចទាក់ទាញភ្ញៀវទេសចរចូលមកទស្សនា ដើម្បីថតរូបជាមួយវា៕
ប្រភព៖ khmerload
Share:

រូបភាពចៃដន្យទាំង ១៩ សន្លឹកដែលយើងមិននឹកស្មានដល់

ជួនកាលរឿងចៃដន្យតែងតែកើតឡើងនៅជុំវិញខ្លួនយើង គ្រាន់តែពេលខ្លះយើងមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ ៕ ខាងក្រោមនេះជារូបភាពចំនួន ១៩ សន្លឹកដែលជាភាពចៃដន្យ...

BTemplates.com

Powered by Blogger.

Blog Archive